ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្រ្ត ដល់យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។ ផ្សព្វផ្សាយដោយលោក វរសេនីយ៍ត្រី ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដល់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តទាំងអស់ ដោយឡែក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក និងស្នាក់ការ ក៏បានធ្វើការផ្សព្វផ្សាយអប់រំបន្តដល់ នាយទាហាន នាយទាហានរង គ្រប់ៗគ្នាផងដែរ។