កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ភូ ឌីសាឌីន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសាកសួរសុខទុក្ខ ប្រគល់ថវិកាលំហែមាតុភាព ជូនលោកស្រី អនុសេនីយ៍ត្រី ប្រាក់ ស្រីនាង នាយការិយាល័យប្រឆាំងជួញដូរមនុស្ស មន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅគេហដ្ឋានភូមិរំលិច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សម្ភារប្រគល់ជូនមានថវិកាចំនួន ៨០០,០០០រៀល, អង្ករចំនួន ៤បាវ, ផ្លែឈើ ចំនួន១កន្ត្រក, ជែលចំនួន៤ដប, ម៉ាស់ចំនួន៤ប្រអប់, ទឹកបរិសុទ្ធចំនួន៤កេស (សរុបរួមចំណាយថវិកា ចំនួន១,១៧៨,០០០រៀល) ។