ព្រះវិហារៈ នៅវេលាម៉ោង ១៤ និង០០នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួន ស្ត្រីជាមេកន្ទុយលេខចំនួន០២នាក់ ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅចំណុច ផ្សារកំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
បើតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឱ្យដឹងថា ស្ត្រីជាមេកន្ទុយលេខ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ចៅ ចាន់រ៉ាស៊ី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ
០២. ចៅ ចាន់រ៉ាវី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក់ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុថហត្ថបានធ្វើការចាប់យកវត្ថុតាងមយយចំនួនរួមមានៈ
០១. សៀវភៅកត់លេខឆ្នោត ចំនួន០១ក្បាល
០២. ក្រដាសកន្ទុយលេខ ចំនួន០៤សន្លឹក
០៣. ក្រដាសដាម ចំនួន០១សន្លឹក។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។