You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច និង ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច និង ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ

កំពង់ធំ ៖ រសៀលថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយការអនុវត្តតួនាទី ភារកិច្ច និង ប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមាន អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង នាយ/នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ។