ឧត្តរមានជ័យៈ នៅវេលាម៉ោង០៩ និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
នេះបើយោងតាមប្រភពពត៌មានពី ភ្នាក់ងារ GRK News ប្រចាំខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងក៏បានចាប់យកវត្ថុតាងមួយចំនួន រួមមាន ឈើប្រណិតលេខ០១ (សុក្រម) ចំនួន២៩ដុំ ដែលមានទម្ងន់ស្មើ ១០០គីឡូក្រាម។
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។