កណ្តាល៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក បន្ទាប់ពីទទួលបានព័ត៌មានថាមានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ស្ថិតក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង មានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូត ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ភេទប្រុស និងចាប់យកវត្ថុតាងដំបង ចំនួន ០១, ម៉ូតូ ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។