ព្រៃវែង៖ ព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពារាំង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបញ្ជុះបឋមសិលាសាងសង់ អគារមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំងថ្មី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៣ ផងដែរ។