You are currently viewing ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែង

ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែង

កែប៖ រសលៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានបើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប ក្រោមធិបតីភាព លោកឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរ នាយការរិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។