តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ស្ថិតនៅភូមិផ្សាតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសមុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងរការរង នាយការិយាល័យមកពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធហត្ថជុំវិញខេត្តផងដែរ។