ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ដោយទទួលបានការអនុញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៤.១២៨.៥០០ រៀល ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ឯក ឈឹម សុវណ្ណតារា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅផ្ទះលេខ១០ ភូមិ១៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។