កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ទោ មាស សុន នាយសេនាធិការ ជាប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរ នាយការិយាល័យពាក់ព័ន្ធ មេបញ្ជាការតាមបណ្តាក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខផងដែរ។