កំពត៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកងរាជអាវុធហត្ថខេត្តកំពត បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ ប្រគល់ ក្នុងការប្រកាសមុខតំណែងមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត នាពេលខាងមុខ។
ពិធីនេះក្រោមធិបតីភាពលោក ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងប្រតិភូអមដំណើរ និង លោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការរិយាល័យជំនាញពាក់ព័ន្ធ។