You are currently viewing វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ អញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ

រតនគិរី៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ត្រី មឿង មិត្តពីរសិទ្ធិ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្ដីពីសភាពការណ៍ជាតិ អន្តរជាតិ និង សភាពការណ៍ថ្មី ពិធីនេះមានការចូលរួមស្ដាប់ពីសំណាក់ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឯបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង,ស្រុកទាំង៩ តម្រូវឱ្យធ្វើការផ្សព្វផ្សាយនៅនឹងកន្លែងរៀងៗខ្លួន ។