កោះកុង៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ ការិយាល័យចំណុះ។