You are currently viewing វរសេនីយ៍ឯក យ៉ែម សំអូន ថនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ចំនួន ៣,៤៦០,០០០រៀល ប្រគល់ជូនគ្រួសារអវុធហត្ថមានជំងឺ

វរសេនីយ៍ឯក យ៉ែម សំអូន ថនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ចំនួន ៣,៤៦០,០០០រៀល ប្រគល់ជូនគ្រួសារអវុធហត្ថមានជំងឺ

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក យ៉ែម សំអូន មេបញ្ជាការរងតំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំ នាយអាវុធហត្ថនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ចំនួន ៣,៤៦០,០០០រៀល និងគ្រឿងឧបភោគមួយចំនួនចុះសួរសុខទុក្ខប្រគល់ជូនលោក អនុសេនីយ៍ឯក ឡុង មុំ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ដែលមានជំងឺកំពុងសម្រាកព្យាលនៅផ្ទះ នៅភូមិគោកគង់ត្បូង ឃុំគោកគង់លិច ស្រុកកញ្ច្រៀចខេត្តព្រៃវែង ។