បាត់ដំបង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក កាន ផល្លា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្ដីពីសភាពការណ៍ជាតិ អន្តរជាតិ និង សភាពការណ៍ថ្មី ដោយមានការចូលរួមស្ដាប់ពីសំណាក់ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឯបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង,ស្រុក តម្រូវឱ្យធ្វើការផ្សព្វផ្សាយនៅនឹងកន្លែងរៀងៗខ្លួន ។