សៀមរាបៈ នៅវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច និងហិង្សាដោយចេតនា។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកវរសេនីយ៍ទោ ថា ដាលុច មន្ត្រី កងរាជអាវុធហត្ថខេត្តសៀមរាប បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ធឿន ធី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិរការឃុំកំពង់ចិនខាងជើង ស្រុកស្ទោង ខេត្តកំពង់ធំ
០២. អីុ ចន្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរម្ចាស់សិប្បកម្ម រស់នៅភូមិរការ ឃំុកំពង់ចិនខាងត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ
០៣. ធី តិច ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរការ ឃំុកំពង់ចិនខាងត្បូង ស្រុកស្ទោងខេត្តកំពង់ធំ
០៤. ធី សមន្នី ភេទស្រី អាយុ២២ឆ្នំា មុខរបរលក់ដូរ រស់នៅភូមិរការ ឃំុកំពង់ចិនខាងត្បូង ស្រុកស្ទោងខេត្តកំពង់ធំ
០៥. សាត រ៉ុម ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរការ ឃំុកំពង់ចិន ខាងត្បូងស្រុកស្ទោងខេត្តកំពង់ធំ។
លោក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទោតាមដីការបង្គាប់អោយចាប់ខ្លួនរបស់ចៅក្រមសុើបសួរ សាលាដំបូងខេត្តសៀមរាប។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តតាមនីតិវិធី។