ពោធិ៍សាត់៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្ដីពីសភាពការណ៍ជាតិ អន្តរជាតិ និង សភាពការណ៍ថ្មី ដោយមានការចូលរួមស្ដាប់ពីសំណាក់ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។