កោះកុង៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយបានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង លោក វរសេនីយ៍ឯក វ៉ា ស៊ិនភីរិទ្ធ មេញ្ជាការរង ទទួលការងារជំនាញទំនាក់ទំនងកិច្ចការសាធារណៈកងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានសមាសភាពចូលរួម នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរទាំង៧ និងនាយ នាយរងការិយាល័យ ជំនួយការចំណុះមន្ទីរនីមួយៗ ដោយឡែកនៅតាមបណ្ដាមូលដ្ឋានក្រុង ស្រុក និង ស្នាក់ការគឺ មេបញ្ជាការមូលដ្ឋានបានផ្សព្វផ្សាយផ្ទាល់តាមកងឯកភាពរបស់ខ្លួន។