ភ្នំពេញ៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំអាគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំនិងថ្លែងសុន្ទរកថា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងភេរវកម្មរបស់កងកម្លាំងប្រឆាំងភេរវកម្មលេីសកលលោក ដែលរៀបចំឡើងដោយកងកម្លាំងប៉ូលីសប្រដាប់អាវុធចិន តាមប្រព័ន្ធ Zoom មានការចូលរួមពីបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោក។ បន្ទាប់ពីកិច្ចប្រជុំចប់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯកពិសេស Tang Hao ប្រធានការិយាល័យអនុព័ន្ធយោធាសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងរាជអាវុធហត្ថនិងយោធាចិន។