កណ្តាលៈ បញ្ហាគ្រោះបហន្តរាយដោយធម្មជាតិ គឺជាបញ្ហាដែលគ្មានរណាម្នាក់អាចទប់ស្កាត់មិនអោយកើតមានឡើងបានឡើយ ជាក់ស្តែងនៅពាក់កណ្តាលអធ្រាតយប់ថ្ងៃ២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិ តាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង
ខេត្តកណ្តាល មានករណីខ្យល់កន្ត្រាក់កើតឡើងចំនួន០១លើក បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋទាំងស្រុង ចំនួន០៩ផ្ទះ។
គួរបញ្ជាក់អោយដឹងដែរថា បន្ទាប់ពីទទួលបានដំណឹងថាមានខ្យល់កន្ត្រាក់បានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋបែបនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្តាល បាននាំគ្នាទៅជួយរុះរើ ផ្ទះជូនប្រជាពលរដ្ឋ ដើម្បីជាកម្លាំងសម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការរុះរើផ្ទះ ដើម្បីសង់សារជាថ្មី។