ព្រះវិហារ៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី ឈិន សន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្ដីពីសភាពការណ៍ជាតិ អន្តរជាតិ និង សភាពការណ៍ថ្មី ដោយមានការចូលរួមស្ដាប់ពីសំណាក់ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយឡែកនៅតាមបណ្ដាមូលដ្ឋានក្រុង ស្រុក និង ស្នាក់ការគឺ មេបញ្ជាការមូលដ្ឋានបានផ្សព្វផ្សាយផ្ទាល់តាមកងឯកភាពរបស់ខ្លួន។។