កំពង់ឆ្នាំង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត លោក វរសេនីយ៍ឯក ជា ពិសិដ្ឋ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ស្ដីពីសភាពការណ៍ជាតិ អន្តរជាតិ និង សភាពការណ៍ថ្មី ដោយមានការចូលរួមស្ដាប់ពីសំណាក់ នាយ នាយរង និង ពលអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។