ក្រចេះ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក វរសនីយ៍ឯ ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាព ធ្វើការផ្សព្វផ្សាយការអនុវត្ត តួនាទីភារកិច្ច ជំនាញកងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដោយមានការចូលរួម ពីប្រធាន/អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ នាយរងអាវុធហត្ថ ដែលមានការពាក់ព័ន្ធ។