ក្រចេះ៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ ក្រុមការងារ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ លោកជំទាវ សាខឿន សារ៉ាតឌី សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងក្រុមការងារ បានមកជួបមន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយ លោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងទទួលការងារមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស និងបានធ្វើការត្រួតពិនិត្យតាមបន្ទប់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស, ការិយាល័យ ប្រឆាំងគ្រឿងញៀន និង ការិយាល័យព្រហ្មទណ្ឌ អំពីនីតិវិធីពាក់ព័ន្ធនឹងការឃាត់ខ្លួនជនសង្ស័យ និងកន្លែងឃាត់ខ្លួន។