កោះកុង៖ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើពិធីបំពាក់ឋានន្តរសក្តិជូន នាយទាហាន និងពលទាហាន នៃកងរាជអាវុធហត្ថ និងជូនប័ណ្ណសរសើរ លិខិតសរសើ ជូននាយទាហាន នាយទាហានរង ដែលមានស្នាដៃក្នុងបេសកកម្មយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង ដោយមានការចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ។