You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកា មូលនិធិមហាគ្រួសារ ជាង ៣៦ លានរៀល ដល់គ្រួសារសពមន្ត្រីអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកា មូលនិធិមហាគ្រួសារ ជាង ៣៦ លានរៀល ដល់គ្រួសារសពមន្ត្រីអាវុធហត្ថ

កណ្តាល ៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី សំ តុលា តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមប្រគល់ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣៦,៣៣៨,៥០០រៀល និងគ្រឿងឧបគោគបរិភោគមួយចំនួន ប្រគល់ជូនគ្រួសារសពលោក អនុសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដែលបាន ទទួលមរណភាព ដោយ រោគាពាធ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។