You are currently viewing វរសេនីយ៍ឯក សុខ ម៉េងឡុង ប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងរាជអាវុធហត្ថ

វរសេនីយ៍ឯក សុខ ម៉េងឡុង ប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងរាជអាវុធហត្ថ

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្ត្រ ដល់យោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក វរសេនីយ៍ឯក សុខ ម៉េងឡុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ប្រធាន-អនុប្រធានអង្គភាពសន្តិសុខ អង្គភាពនគរបាលយុត្តិធម៌ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូប។

ដោយឡែក នៅតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ លោកមេបញ្ជាការ មេបញ្ជាការរង ទទួលការងារជំនាញ ក៏បានរៀបចំប្រជុំផ្សព្វផ្សាយអប់រំនយោបាយចិត្តសាស្រ្ត ដល់កម្លាំងក្រោមឱវាទរបស់ខ្លួន ដើម្បីឱ្យបានយល់ដឹងជ្រួលជ្រាបផងដែរ។