ភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្តប្រចាំខែតុលា និងទិសដៅបន្តប្រចាំខែវិច្ឆិការ ឆ្នាំ២០១៦ ក្រោមអធិបតីភាព
លោកវរសេនីយ៍ឯក ម៉ុក សារឿន នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភិរម្យ នាយរងសេនាធិការ និងជានាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។