ត្បូងឃ្មុំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ស្រ៊ុន ផឹងឡេង មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ បានធ្វើការផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រដល់នាយ នាយរងអាវុធហត្ថខេត្ត នៅក្នុងនោះដែរ ដោយឡែកនៅតាមបណ្ដាមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក គឺលោកមេបញ្ជាការ តាមបណ្តាមូលដ្ឋានស្រុក/ក្រុង ស្នាក់ការ ធើ្វផ្សព្វផ្សាយបន្តឱ្យបានជ្រួតជ្រាបដល់នាយ នាយរងអាវុធហត្ថ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។