You are currently viewing ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

ឧត្តមសេនីយ៍ត្រី សែ វុទ្ធី ជាអធិបតីក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង រសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និង ពលទាហាននៃកងរាជអាវុធហត្ថខេត្តស្វាយរៀងទាំងអស់ និងធ្វើការផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថ ដែលទើបទទួលបានការបំពាក់ឋានន្តរសក្តិនាពេលនេះ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារ ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត និងត្រូវចងចាំនូវទិសស្លោកដ៏មានតម្លៃរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ  ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។