You are currently viewing កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងកងរាជអាវុធហត្ថ សហការបង្ក្រាបបទល្មើសនេសាទ!

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ម៉ែន ស៊ីប៊ន នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការចុះបង្រ្កាបបទល្មើសនេសាទនៅភូមិសាស្ត្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងត្រួតពិនិត្យនូវកិច្ចសន្យាសម្របសម្រួលដោះស្រាយរវាងក្រុមការងារថ្នាក់ជាតិ និង ប្រជានេសាទទាំង ៤៧ គ្រួសារអំពីការបញ្ឈប់ធ្វើនេសាទខុសច្បាប់(របាំងបរ)ដែលកិច្ចព្រមព្រៀងទុករយៈពេល ៥ ថ្ងៃឲ្យរុះរើដោយខ្លួនឯងគិតចាប់ពីថ្ងៃទី ២៦ ដល់៣០ ខែសីហា ឆ្នាំ ២០២២ ក្រោយពីចុះពិនិត្យជាក់ស្ដែងរបស់ក្រុមការងារថ្នាក់ជាតិរួចមកប្រជានេសាទទាំង ៤៧ គ្រួសារបានរុះរើដោយខ្លួនឯងអស់ចំនួន ៩៥%តាមកិច្ចសន្យា។

ក្នុងនោះដែរលទ្ធផលបង្ក្រាបបាន របាំងសាច់អួនក្រឡាល្អិតចំនួន៤ខ្សែប្រវែង ៤៥០ម៉ែត្រ, ក្បាលបរចំនួន ៤គ្រឿង, បង្គោលចំនួន ៨០ដើម, លែងកូនត្រីចំរុះចំនួន ៨៥គីឡូក្រាម វត្ថុតាងខាងលើកាប់បំផ្លាញចោលនៅនឹងកន្លែង និងបានណែនាំដល់អាជ្ញាធរឃុំឲ្យជួយផ្សព្វផ្សាយបន្តចំពោះប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដោយបញ្ឈប់សកម្មភាព កុំឲ្យមានការខាតបង់ព្រោះជារដូវបិទនេសាទ។