You are currently viewing លោកឧត្តមសេនីយ៍ឯក ហុង វិណល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទម្រង់របាយការណ៍លាងសម្អាតប្រាក់!

លោកឧត្តមសេនីយ៍ឯក ហុង វិណល អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយទម្រង់របាយការណ៍លាងសម្អាតប្រាក់!

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ ស្រាវជ្រាវបទល្មើស សម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីក​សាយភាយអាវុធមហាប្រល័យ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ​ទម្រង់របាយការណ៍លាងសម្អាតប្រាក់ ដោយមានការអញ្ជើញចូលរួម​ពីសំណាក់ លោក ស្នងការ ស្នងការរង និងនាយ នាយរងការិយាល័យ ព្រមទាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី/ខេត្ត ទាំង២៥ តាមរយៈប្រព័ន្ធវីដេអូ Conference៕