កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសួនច្បារវិមានឯករាជ្យ ស្ថិតក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណី ហិង្សាដោយចេតនា។
នេះបើយោងទៅតាមប្រភពពត៌មានពី លោកអនុសេនីយ៍ឯក ខឹម វណ្ណារិទ្ធ មន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. អៀង ខួច ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង
០២. ប៊ិន សុខន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង
០៣. ហ៊ុន សីហា ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង
០៤. ហ៊ុន សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដែលមានទីលំនៅ ជាមួយជនសង្ស័យខាងលើ ដែលបានចោទប្រកាន់ជនសង្ស័យថា បាននាំគ្នាមកព្រួតវាយរូបគេ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យបានបញ្ជូនមកបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។
នៅមុខមន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យទាំង០៤នាក់នោះ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើដូចជាការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីបញ្ជូនបន្តតាមនីតិវិធី។