រតនគិរី៖ រសៀលថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ចូលរួមកិច្ចប្រជុំដើម្បីពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ឧក្រិដ្ឋកម្ម នៅតាមតំបន់ព្រំដែនឆ្នាំ២០២២ និង ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី នៅទីក្រុងប្លេគូ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និង ស្និទ្ធស្នាលបំផុត ពីសំណាក់លោក វរសេនីយ៍ឯក ត្រឹង ទៀងហាយ មេបញ្ជាការ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តយ៉ាឡាយ។