You are currently viewing ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញបំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញបំពាក់ឋានន្តរសក្កិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថ

ព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យនីតិកម្ម និងអធិការកិច្ច នាយការិយាល័យហិរញ្ញវត្ថុ ការិយាល័យចំណុះមន្ទីរ ប្រធាន-អនុប្រធានអង្គភាពសន្តិសុខ អង្គភាពនគរបាលយុត្តិធម៌ លោកមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូប។