កំពង់ចាម៖ នៅវេលាម៉ោង ០៩ និង ៤០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជើងព្រៃ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្ក្រាប ករណីជួញដូរគ្រឿងញៀន នៅចំណុចភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធមួយចំនួន ។
បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។