You are currently viewing ឃាត់ខ្លួនអនីតិជនម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

ឃាត់ខ្លួនអនីតិជនម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

បន្ទាយមានជ័យៈ យោងតាមសណុំរឿងលេខ៥៧ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ឈិន ខារិន ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកំណើត ភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ឡា ចន្នី ភេទប្រុស អាយុ១៧ឆ្នាំ ពីបទហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)ដែលប្រព្រឹត្តនៅវេលាម៉ោង០២យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រង ផ្លូវដើមពុទ្រា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានពាក្យបណ្ដឹងលោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉យប៉ែត បានដឹកនាំកម្លាំងចំនួន៥នាក់ចុះប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ឃាត់ជនសង្ស័យបាននៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវចូលកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតបានកាំបិតស្នៀតចំនួន០១ផងដែរ ហើយបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធខេត្តដើម្បីធ្វើការសាកសួរ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានប្រាប់អោយដឹងថា តាមការសួចម្លើយរបស់សមត្ថកិច្ចរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើកាំបិតស្នៀតចុងស្រួច ចាក់ទៅលើឈ្មោះ ឈិន ខារិន ពិតប្រាកដមែន ដោយសារឈ្មោះ ឈិន ខារិន បានកាក់ផ្លូវនៅពេលដែលខ្លួនចេញពីធ្វើការកាស៊ីណូ ហើយឈ្មោះ ឈិន ខារិន បានវាយមកលើខ្លួនពេលនោះក៍មានការវាយតប់គ្នាទៅវិញទៅមក ហើយខ្លួនបានដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយ សម្រាប់ការពារខ្លួន ចាក់ទៅលើឈ្មោះ ឈិន ខារិន បណ្ដាលអោយរងរបួសតែម្ដង។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានអោយដឹងទៀតថា តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ឈិន ខារិន និងការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡា ចន្នី រួចរាល់ហើយនោះសមត្ថកិច្ចអាចធ្វើការចោទប្រកាន់ពីបទហិង្សាដោយចេតនា(មានស្ថានទម្ងន់ទោស)។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
y1

y2

y3

y4

y5