កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឣញ្ជើញពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថកំពង់ស្ពឺ និង ដឹកនាំពិធីផ្សព្វផ្សាយផែនការការពារ រក្សាសណ្តាប់ធ្នាប់ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកីឡដ្ឋានខេត្តកំពង់ស្ពឺ និង ផែនការការពារពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និង កឋិនទាន ។