មណ្ឌលគិរី៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថខេត្ត ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណរ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយវត្តមានលោក មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ ការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាកើការសន្តិសុខផងដែរ។