កណ្តាល៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋនា លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំជួរមេបញ្ជាការ (សរុបចំនួន ១៤នាក់) ដើម្បីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែសីហា និងលើកទិសដៅផែនការសកម្មភាពការងារ កងរាជអាវុធហត្ថ ប្រចាំខែកញ្ញា ឆ្នាំ២០២២ និងផ្សព្វផ្សាយផែនការ ការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។