ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃ លោក ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង តំណាងលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីនាយការិយាល័យ នាយផ្នែក ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់។