កំពង់ស្ពឺៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ បានបិទវគ្គហ្វឹកហ្វឺន ឆមាសទី២ ដែលជាវគ្គបំប៉នជំនាញ នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថក្នុងអង្គភាពចំនួន៣២ នាក់ មកពីក្រុង ស្រុក ស្នាក់ការសន្តិសុខ ការិយាល័យចំណុៈរបស់មន្ទីរទាំង០៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ថា ដោយមានការប្រឹងប្រែងយកចិត្តពីលោកគ្រូជាយោធាចារ្យបានធ្វើឲ្យវគ្គរៀនសូត្រនេៈទទួលបានជោគជយ័យ៉ាងល្អប្រសើរ បើទោៈបីជាសិក្ខាកាមមួយចំនួនរៀនសូត្រនៅមានកម្រិតក្តី ។
លោកឧត្តមសេនីយ៍ត្រី បានបន្តថា ការបើកវគ្គនេៈអង្គភាពបានបំប៉នស្មារតី ពង្រឹងគុណភាពការងារឲ្យមានភាពប្រសើរឡើង ហើយក៏ដូចជាការដកស្រង់បច្ចេកទេសចំណេៈដឹងពីអ្នកមានសមត្ថិភាពមកបង្ហាត់បង្ហាញអ្នកនៅខ្វៈសមត្ថភាពក្នុងអង្គភាព ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ បានមានប្រសាសន៏ថា នេៈជាលើទី២ហើយដែលបានមកចូលរួមក្នុងពិធីបិទ និងបើកនៃវគ្គរៀនសូត្ររបស់កងរាជអាវុធហត្ថខេត្ត ហើយលោកអភិបាលបានលើកសសើរចំពោៈកងរាជអាវុធខេត្តថាបានបំបេសកម្មបានល្អប្រសើរ ដែលពលរដ្ឋក្នុងខេត្តបានសសើរមិនដាច់ពីមាត់គ្រប់សកម្មភាពរបស់កងកម្លាំង ។
ឯកឧត្តម បានបន្តថា ដោយមើលយ៉ាងជាក់អំពីការគិតគូពីអង្គភាពទើបបើកឲ្យមានវគ្គបំប៉នជាប្រចាំ ដើម្បីឲ្យកម្លាំងអាវុធហត្ថទទួលបាន ទាំងកម្លាំងកាយ ស្មារតី វិជ្ជាជីវៈគុណភាពដែលធានាដល់ការការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ។
ការហ្វឹកហ្វឺននេៈបានធ្វើឲ្យថាមពល កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ ឈានទៅបម្រើជាតិមាតុភូមិនៃយើង ។
ជាទីបញ្ចប់ ឯកឧត្តម បានប្រគល់ថវិការចំនួន ២លានរៀល រួមទាំង អង្ក ត្រីខ ទឹកសុទ្ធ មី ទឹកត្រី-ស៊ីអ៊ីវ ដល់សិក្ខាកាមក្នុងវគ្គនេៈដែរ។
គួរបញ្ជាក់អោយដឹងថា វគ្គហ្វឹកហ្វឺននេៈមានរយៈពេល ១៥ថ្ងៃ ស្មើនិង ៧២ម៉ោង ដែលមានមុខវិជ្ជាយោធា មុខវិជ្ជាច្បាប់ បទបញ្ជា បទវិន័យទូទៅ និងវិជ្ជាជីវៈកងរាជអាវុធហត្ថ។