ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ ដោយបានការអនុញ្ញាត និង ចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និង មានការសម្របសម្រួល ពីឯកឧត្តម សេង គីមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន នៅវេលាម៉ោង ១៦ និង ៤៥នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវ និង បង្រ្កាបបទល្មើស ដឹកនាំដោយ លោក វរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះល្បាតតាមភូមិសាស្រ្តខេត្តប៉ៃលិន ពេលដល់ត្រង់ចំណុចភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានប្រទះឃើញមុខសញ្ញាប្រើប្រាស់ គ្រឿងញៀន ក៏បានធ្វើការសួរនាំក៏ឆែកឆេរលើខ្លូនក៏ប្រទះឃើញថ្នាំញៀនចំនួន0២កញ្ចប់តូច រួចកម្លាំងជំនាញក៏យកមកស្ដាប់ចម្លើយនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ និងចាប់យកវ្តុថតាង ម្សៅក្រាមពណ៌សរចំនួន០២ កញ្ចប់, ម៉ូតូ០៣គ្រឿង, ទូរស័ព្ទចំនួន០៣គ្រឿង, ដែកកេះចំនួន០១, កាបូបលុយ១។
បច្ចុប្បន្នជនសង្ស័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។