ឧត្ដរមានជ័យ៖ ដោយអនុវត្ត តាមគោលការណ៍ដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ក្រោមការណែនាំតាមដានជាប្រចាំពី លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក៏ដូចជាតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និង ស្នាក់ការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បានបន្តខិតខំយកចិត្តទុកដាក់លើការងារបង្កបង្កើនផលក្នុងអង្គភាព ដើម្បីលើកស្ទួយដល់ការហូបចុកប្រចាំថ្ងៃ លើគោលរបបដែលមានស្រាប់ ដើម្បីកាត់បន្ថយការទិញបន្លែត្រីសាច់ពីខាងក្រៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
ជាក់ស្តែងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានប្រមូលផលត្រីបានចំនួន ៤តោន ២៥២គីឡូក្រាម ចែកជូនដល់ នាយទាហាន នាយទាហានរង និងគ្រួសារកងរាជអាវុធហត្ថ។