ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រកាសមុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រោមធិបតីភាព លោក ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ និង លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរ នាយការរិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។