You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនង្ស័យ ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រៃវែង៖ នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តព្រៃវែង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច ដឹកនាំដោយលោក វរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិទ្រាឃុំរសេនារាជឧត្តមស្រុកព្រះស្ដេច ខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ជាបន្តបន្ទាប់ និង ចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់, ទូរស័ព្ទចំនួន ៤គ្រឿង,ឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី ។