You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ

បាត់ដំបង៖ ព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ដបាត់ដំបង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងផ្ទេរភារកិច្ចជូនយោធិននៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង ដោយមានអញ្ជើញចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។