You are currently viewing ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ប្រជុំត្រួតពិនិត្យការផ្ទេរ-ប្រគល់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន

ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា ប្រជុំត្រួតពិនិត្យការផ្ទេរ-ប្រគល់មុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សូវ ពុទ្ធា នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានបើកកិច្ចប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់លើការងារជំនាញដើម្បីផ្ទេរ-ប្រគល់ ក្នុងការប្រការមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន នាពេលខាងមុខ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីលោក មេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញដែលមានការពាក់ព័ន្ធ ។