បាត់ដំបង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក កាន ផល្លា មេបញ្ជាការរង ទទួលជំនាញទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ ដល់នាយ នាយរង អាវុធហត្ថខេត្តបាត់ដំបង ដោយធ្វើការអប់រំផ្សព្វផ្សាយ៖
-ផ្សព្វផ្សាយអំពីភាពមិនប្រក្រតី ក្នុងការអនុវត្ត តួនាទី ភារកិច្ច ពេលបំពេញបេសកកម្ម
-ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ សភាពការណ៍ជាតិ-ក្នុងតំបន់ និងពិភពលោក
-ផ្សព្វផ្សាយសភាពការណ៍កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមថែរក្សាសន្តិសុខ ជូនប្រជាជន
-ដាស់តឿន រំលឹកការអនុវត្តតួនាទី ភារកិច្ចត្រូវតែគោរពតាមច្បាប់ វិន័យកងទ័ព ក្រមសីលធម៌ វិជ្ជាជីវៈ។
-កងរាជអាវុធហត្ថទាំងអស់ ត្រូវចេះសាមគ្គីឯកភាពផ្ទៃក្នុង។